ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ បានបន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិកញ្ញា ឡុង គន្ធា ពាក់ព័ន្ធនឹងបទចោទថ្មី «រួមគំនិតក្បត់»។
ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញាមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានកោះហៅ សកម្មជនបរិស្ថាន រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា មកចោទសួរម្តងម្នាក់ៗ ជុំវិញបទចោទប្រកាន់ថ្មីនេះ។ តុលាការក្រុងភ្នំពេញបានបញ្ចប់ការសាកសួរកញ្ញា ឡុង គន្ធា នៅប្រមាណជាម៉ោង ១១ និង៤៥ នាទី ថ្ងៃដដែល។
ជុំវិញព័ត៌មានពិស្តារ សូមលោកអ្នកនាងរង់ចាំស្តាប់និងទស្សនាការផ្សាយរបស់អាស៊ីសេរីនៅយប់នេះ កុំបីខាន។
សូមអរគុណ!!!