ការបញ្ឈប់ប្រតិបត្តិការភ្លាមៗនៃវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងបណ្ដាញសារព័ត៌មានសេរីដទៃទៀត ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងទទួលបានការសាទរពីក្រុងមេដឹកនាំផ្ដាច់ការនៅចិន (China) មីយ៉ាន់ម៉ា (Myanmar) កូរ៉េខាងជើង (North Korea) និងនៅប្រទេសកម្ពុជា។ ការសាទរពីបណ្ដាមេដឹកនាំផ្ដាច់ការទាំងនេះ ស្របពេលពលរដ្ឋរាប់លាននាក់ដែលកំពុងរស់នៅក្នុងសង្គមគាបសង្កត់ និងរំលោភបំពានសិទ្ធិ កំពុងបាត់បង់ការពឹងផ្អែកលើបណ្ដាញសារព័ត៌មានទាំងនោះ ក្នុងការជួយផ្សព្វផ្សាយព័ត៌មានពិត និងឯករាជ្យ ពីសង្គមរបស់ពួកគេ។ ការបិទសំឡេងពីបណ្ដាញសារព័ត៌មានសេរីទាំងនេះ ក៏ជាបំណងប្រាថ្នាពីសត្រូវអាមេរិក គឺប្រទេសចិន រួមទាំងបណ្ដាមេដឹកនាំផ្ដាច់ការទាំងនោះ បន្ទាប់ពីបរាជ័យអស់ជាង២៥ឆ្នាំ ក្នុងការកម្ទេចក្រុមស្ថាប័នសារព័ត៌មានសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។