លិខិតរបស់អគ្គិសនីកម្ពុជា ចុះផ្សាយថ្ងៃទី១៣ មករា បានជូនដំណឹងដល់អតិថិជនអំពីទីកន្លែងនិងពេលវេលាដែលត្រូវផ្ដាច់ភ្លើងដូចខាងក្រោម៖
តំបន់នៅតាមដងផ្លូវលេខ ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក និងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ត្រូវផ្ដាច់ចរន្តអគ្គិសនី នៅថ្ងៃទី១៦ មករា ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ២រសៀល។ នៅថ្ងៃដដែលនេះ តំបន់មួយចំនួនស្ថិតនៅតាមផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល រហូតដល់ភូមិថ្នល់ទទឹង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវផ្ដាច់ចរន្តអគ្គិសនីចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤ល្ងាច។
នៅថ្ងៃទី១៧ មករា តំបន់មួយចំនួនស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ ត្រូវផ្ដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ២រសៀល។ តំបន់តាមបណ្ដោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ត្រូវផ្ដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់។ តំបន់តាមមហាវិថីព្រះសីហនុ សង្កាត់វាលវង់ ខណ្ឌ៧ មករា ត្រូវផ្ដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ២រសៀល។ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវផ្ដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៤រសៀល។
ថ្ងៃទី១៨ មករា តំបន់តាមផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ ត្រូវផ្ដាច់ភ្លើងចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ១២រសៀល។ តំបន់មួយចំនួនក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច។
ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ មករា ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នឹងផ្អាកអគ្គិសនីតាមផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕