៣​នាក់​ស្លាប់ ៣​នាក់​ទៀត​រង​របួស​ដោយសារ​ត្រូវ​រន្ទះ​បាញ់​ក្នុង​ពេល​ទាត់​បាល់

កីឡាករ​បាល់​ទាត់ ៣រូប បាន​បាត់​បង់​ជីវិត និង ៣​រូប​ទៀត រង​របួស ហើយ​ត្រូវ​ចូល​មន្ទីរពេទ្យ​ព្យាបាល ដោយ​មក​រន្ទះ​បាញ់​ចំ ពេល​កំពុង​ប្រកួត​គ្នា ក្នុង​តារាង​បាល់ នៅក្រុង​ភ្នំពេញ ។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន រ៉យទ័រ ជន​រង​គ្រោះ​ទាំង​អស់​នោះ មាន​អាយុ​ខ្ទង់ ២០​ឆ្នាំ ដែល​រដ្ឋាភិបាល​បាន​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជ្រើសរើស​ជើង​ឯក ក្នុង​ចំណោម​យុវជន ។

ឩត្តមសេនីយ៍ សៅ សុខា ប្រធាន សហព័ន្ធ​កីឡា​បាល់ទាត់ ប្រាប់​កាសែត​ថា កុមារ​គប្បី​លេង​កីឡា​នេះ ប៉ុន្តែ មិន​គួរ​លេង​ក្នុង​ពេល​មាន​ភ្លៀង​ផ្គរ រន្ទះ​បាញ់​ខ្លាំង​នោះ​ទេ ។ អ្នកជំនាញ​ព្រមាន​ថា ពេលណា​ពពក​ខ្មៅ មាន​ផ្លេក​បន្ទោរ​ភ្លែត​ៗ​នៅជាប់​ជាមួយ គេ​មិន​ត្រូវ​នាំ​គ្នា​លេង​បាល់​នៅ​កណ្តាល​វាល​ឡើយ ៕