ភ្នាក់ងារព័ត៌មានចិនស៊ីនហួរ កាលពីថ្ងៃសុក្របានដកស្រង់របាយការណ៍មួយ ដែលមានចំណងជើងថា «ការប៉ះទង្គិចផ្នែកបរិស្ថានសង្គមដោយសារបញ្ហារ៉ែ» បានចេញផ្សាយថា ក្រុមហ៊ុនឯកជនដែលទើបទទួលបានអាជ្ញាប័ណ្ណរ៉ែទាំងនោះ កំពុងប្រតិបត្តិការជីក និងបរបាញ់សត្វព្រៃរបស់កម្ពុជាសឹងពេញផ្ទៃប្រទេស។
បណ្ដាញឃ្លាំមើលអំពីឧស្សាហកម្មរ៉ែសង្គម និងការប៉ះទង្គិចផ្នែកបរិស្ថានបានរាយការណ៍ថា ក្រុមហ៊ុនរុករករ៉ែចំនួន ១២៨នោះ បានបោះទីតាំងនៅក្នុងខេត្តចំនួន១៨ លើផ្ទៃដីទំហំ ២ម៉ឺន ៤ពាន់ គីឡូម៉ែត្រ ស្មើនឹង ១៣% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ទំហំ ១៨១.០៣៥គីឡូម៉ែត្រការ៉េ។
ក្រុមនេះក៏បានឲ្យដឹងផងដែរថា ក្រៅពីក្រុមហ៊ុនឯកជនក្នុងស្រុក ក៏មានក្រុមហ៊ុនបរទេសមកពីប្រទេសចិន វៀតណាម ថៃ កូរ៉េខាងត្បូង សិង្ហបុរី សហរដ្ឋអាមេរិក និងប្រទេសបារាំង៕