បក្ស​សមរង្ស៊ី​បដិសេធ​ការ​ចោទ​របស់​នាយករដ្ឋមន្ត្រី

ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក គង់ គាំ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ដែល​បាន​អះអាង​ថា មន្ត្រី​គណបក្ស សម រង្ស៊ី បាន​បង្ខំ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ បោះ​ឆ្នោត​ឲ្យ​តែ​បេក្ខជន​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស សម រង្ស៊ី។

0:00 / 0:00

លោក គង់ គាំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​ធ្នូ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា គណបក្ស​បាន​សុំ​ឲ្យ​មន្រ្តី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ស្បថ និង​ស្មោះត្រង់​ជាមួយ​គណបក្ស សម រង្ស៊ី ប៉ុន្តែ​មិន​បាន​ឃុំ​ឃាំង​ក្រុមប្រឹក្សា​ទាំង​នោះ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន និង​លោក គង់ គាំ ដែល​បាន​បកស្រាយ​ពី​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន៖