សរុប​តួលេខ​អ្នក​ជំងឺ​កូវីដ​១៩​នៅ​កម្ពុជា

ជំងឺ​កូវីដ​១៩ បាន​ឆ្លង​នៅ​កម្ពុជា​មាន​ជិត​១​សែន ៤​ម៉ឺន​នាក់ (១៣៩.៣២៤) គិត​ចាប់​តាំង​ឆ្នាំ​២០១៩​មក។ រីឯ​អ្នក​ស្លាប់​ស្លាប់​សរុប​ចំនួន ៣.០៥៦​នាក់។

ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន បញ្ជាក់​ថា ក្រសួង​មិន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ករណី​ថ្មី​ទៀត​នោះ​ទេ។

បុរស​ជនជាតិ​ខ្មែ​រដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ដំបូង​គេ​នៅ​កម្ពុជា នៅ​ក្នុង​ខែ​មីនា​ឆ្នាំ​២០២១ គឺជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ថៅកែ​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ ដែល​មាន​ពាក់ព័ន្ធ​នឹង​ក្លឹប N8 ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។