ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធានគណបក្ស លោក កឹម សុខា បានទៅដល់ទីលានប្រជាធិបតេយ្យនៅម៉ោងប្រមាណជាង ៤រសៀលថ្ងៃនេះ ក្រោយពីជំនួបជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នៅរដ្ឋសភា ត្រូវបានបញ្ចប់។
លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមបាតុករអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នា ហើយលោកសន្យាថា នឹងនៅតែបន្តទាមទារអ្វីដែលពលរដ្ឋចង់បាន។ លោកក៏បានសន្យាជាថ្មីថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងមិនចូលប្រជុំសភាថ្ងៃទី២៣ ខែកញ្ញា នេះទេ។

១-ក្រុមបាតុករមកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ។

២-សមាជិកគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់ក្រុមបាតុករ។

៣-ក្រុមបាតុករមកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ។

៤-ស្ថានភាពចរាចរណ៍នៅជិតវត្តឧណ្ណាលោម។

៥-ស្ថានភាពចរាចរណ៍នៅជិតវិមានឯករាជ្យ។

៦-ស្ថានភាពចរាចរណ៍នៅជិតរោងកុនលុច។

៧-ក្រុមបាតុករចូលរួមបាតុកម្ម។

៨-ព្រះសង្ឃ និងបាតុករចូលរួមបាតុកម្ម។

៩-ប៉ូលិសស្រុកកៀនស្វាយត្រួតពិនិត្យរថយន្តអ្នកដំណើរ។

១០-ក្រុមបាតុករទទួលទានអាហារពេលព្រឹក។

១១-បាតុករសម្រាក។

១២-គ្រូពេទ្យពិនិត្យជំងឺបាតុករ។

១៣-គ្រូពេទ្យផ្ដល់ថ្នាំដល់ក្រុមបាតុករ។

១៤-គ្រូពេទ្យពិនិត្យជំងឺបាតុករ។

១៥-ព្រះសង្ឃចូលរួមបាតុកម្ម។

១៦-ក្រុមបាតុករទទួលនំបុ័ងសម្រាប់អាហារពេលព្រឹក។
អ្នកគាំទ្របក្សសង្គ្រោះជាតិមិនរុញរាក្នុងការចូលរួមបាតុកម្ម
ក្រុមបាតុករដែលបានចូលរួមនៅក្នុងមហាបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែកញ្ញា ទោះមកពីបណ្ដាខេត្ត និងអ្នកទីក្រុងក្ដី មួយចំនួនបានប្រកាន់ជំហរថា ពួកគាត់នឹងនៅតែបន្តចូលរួមមហាបាតុកម្មនេះ រហូតដល់ចប់ចុងចប់ដើម បើទោះជាមានការបង្ក្រាបពីកម្លាំងចម្រុះរបស់រដ្ឋាភិបាលយ៉ាងណាក៏ដោយ។
ក្រុមប្រឹក្សាស្រុកចម្ការលើ ខេត្តកំពង់ចាម លោក អ៊ុក បូណា ដែលកំពុងដើរសំដៅទៅរកទីម្លប់ដើម្បីជ្រកបានថ្លែងថា លោកបានវេចទាំងសំលៀកបំពាក់ និងម្ហូបអាហារខ្លះចាកចេញពីផ្ទះដើម្បីមកចូលរួមមហាបាតុកម្មដើម្បីទាមទារយុត្តិធម៌សន្លឹកឆ្នោត។ លោកថា លោកមិនមានការតក់ស្លុតនោះទេ បើទោះជាមានការបង្ក្រាបកាលពីថ្ងៃទី១៥ កញ្ញា ដែលធ្វើឲ្យពលរដ្ឋស្លាប់និងរបួសក្ដី។
ពលរដ្ឋមកពីភូមិគគីរធំ ឃុំកោះតាជោរ ស្រុកគៀនស្វាយ ខេត្តកណ្ដាល លោក មុត សាខឿន មានមតិថា ការប៉ះទង្គិចរវាងពលរដ្ឋនិងក្រុមបាតុករដែលធ្វើឲ្យមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់របួសកាលពីយប់ថ្ងៃទី១៥ កញ្ញា មិនបានបង្អាក់ទឹកចិត្តឲ្យពួកគាត់ថមថយក្នុងការចូលរួមនោះទេ ផ្ទុយទៅវិញ ពលរដ្ឋកាន់តែមានទឹកចិត្តពុះពោរថែមទៀត។
ពលរដ្ឋម្នាក់ទៀតដែលបានមកចូលរួមមហាបាតុកម្មនេះដែរ គឺលោក ពៅ សាមៀន មានវ័យ ៥០ឆ្នាំ ដែលគាត់មកជាមួយនឹងអ្នកភូមិរបស់គាត់បានបញ្ជាក់ថា គាត់មានអារម្មណ៍រីករាយណាស់ដែលបានមើលឃើញពលរដ្ឋខ្មែរមានសន្ទុះក្នុងការរួបរួមគ្នាទាមទារយុត្តិធម៌សង្គម។
តែអ្នកស្រី ស៊ិន ស៊ីនួន ពលរដ្ឋមកពីសង្កាត់ភ្នំពេញថ្មី បានថ្លែងថា ភាពក្លាហានរបស់ពលរដ្ឋនៅពេលនេះគឺជាកម្លាំងដ៏សំខាន់នៅក្នុងការផ្លាស់ប្ដូរសង្គម បើទោះជាភាពភ័យខ្លាចតាមលងពលលរដ្ឋខ្មែរក៏ដោយ។
ការបញ្ចេញទស្សនៈពីការមិនភ័យខ្លាចរបស់ពលរដ្ឋនេះ នៅបន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋនៅក្នុងថ្ងៃទី១ នៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅចំណុចស្ពានអាកាសក្បាលថ្នល់ ដែលបណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងមនុស្សជាច្រើននាក់រងរបួស និងត្រូវចាប់ខ្លួន ដោយសារតែពួកគេបានព្យាយាមទម្លាយរបាំងឃាំងផ្លូវ ដែលអាជ្ញាធរទប់ស្កាត់មិនឲ្យចេញចូលឆ្លងកាត់តំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។