អ្នកភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមាណ៣០ នាក់ នាំគ្នាដាក់លូរាំងផ្លូវ មិនឱ្យឡានដឹកដីធំៗ ចេញចូល នៅថ្ងៃទី ៣០ វិច្ឆិកា។
អ្នកតវ៉ាម្នាក់ ដែលចូលរួមបិទផ្លូវនេះ គឺលោកស្រី ឈឺន ពៅ ថ្លែងថា ពួកគាត់បិទផ្លូវតវ៉ាចំពោះឡានដឹកដីធំៗ ទាំងនោះ ធ្វើឱ្យខូចផ្លូវចូលទៅក្នុងភូមិ ហើយបង្កការលំបាកដល់អ្នកភូមិធ្វើដំណើរ ដោយសារតែរលាក់ និងរអិលពេលបាញ់ទឹក៖ « ឡានដឹកដីហ្នឹងវាទំនាស់ច្រើន។ ឡានធំផ្លូវតូច ហើយសិស្សសាលាលំបាក។ សូម្បីតែអ្នកធ្វើការរោងចក្រក៏ពិបាកគ្រប់បែបគ្រប់យ៉ាង។ គ្មានយល់ថាប្រជាពលរដ្ឋទៅធ្វើការអី បង្អង់ឱ្យទៅសិនអត់ទេ។ ម្ល៉ោះហើយខ្ញុំបបួលគ្នាថា សិស្សសាលាអី បើបើកទៅទៀតទៅ ថ្ងៃក្រោយវាកាយរឹតតែលុងៗ ទៅដល់ប្រេតទៅមិនដឹងយ៉ាងណា។ ឥឡូវខ្ញុំសុំបិទផ្លូវ អត់ឱ្យឡានក្រុមហ៊ុនចេញទេ។ រណ្ដៅហ្នឹងខ្ញុំសុំឱ្យបិទត្រឹមហ្នឹង »។
អ្នកភូមិឱ្យដឹងថា បញ្ហានេះចាប់ផ្ដើមជិតមួយខែហើយ ប៉ុន្តែអាជ្ញាធរមិនបានជួយធ្វើអន្តរាគមន៍ទេ ទើបពួកគាត់សម្រេចបិទផ្លូវដោយខ្លួនឯង។ ពួកគាត់ថ្លែងថា នឹងរកអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ប្រសិនបើក្រុមហ៊ុនដឹកដីមិនបញ្ឈប់ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។