ប័ណ្ណសារព័ត៌មាន

បទវិភាគ៖ តើចលនានយោបាយ សម រង្ស៊ីនិយម ដល់ទីបញ្ចប់ ឬនៅបន្ត?
ការធ្វើទុក្ខបុកម្នេញផ្ទួនៗ និងជាស៊េរីមកលើមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន ចាប់ផ្ដើមតាំងពីចុងឆ្នាំ២០២២ ត្រូវបានមហាជនមើលឃើញថា គឺជាផែនការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការតាមកម្ចាត់កម្លាំងនយោបាយ សម រង្ស៊ីនិយម ដែលកំពុងជ្រកក្រោមស្លាកគណបក្សភ្លើងទៀន។

ស្ត្រីពិការប្រឹងលក់បន្លែយកលុយឱ្យកូនស្រីពិការដូចគ្នាបានរៀនសូត្រ
លោកស្រី ប៊ន់ ញ៉ន់ ជាជនពិការម្នាក់អង្គុយនៅលើរទេះរុញ ប៉ុន្តែលោកស្រី មិនបាន ផ្តេកផ្តួលតាមរូបកាយពិការទេ គឺគាត់ប្រឹងប្រែងលក់បន្លែរាល់ថ្ងៃនៅក្នុងផ្សារក្រឡាញ់ ក្នុងខេត្តសៀមរាប។ កម្លាំងចិត្តសំខាន់ ដែលជំរុញឱ្យលោកស្រីប្រឹងប្រែងនោះ គឺរកលុយឱ្យកូនស្រីវ័យ ១២ឆ្នាំបានរៀនសូត្រមានអនាគតល្អ កុំឱ្យជួបការលំបាកដូចរូបគាត់។

អ្នកច្បាប់សិទ្ធិមនុស្ស៖ លោក ហ៊ុន សែន បង្កើនយុទ្ធនាការយកច្បាប់ជាអាវុធ បង្ក្រាបសំឡេងប្រឆាំង
អ្នកឃ្លាំមើលការអនុវត្តន៍ច្បាប់នៅកម្ពុជា មើលឃើញថា កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាធំ (Rule of Law) កាន់តែធ្លាក់ចុះខ្សោយ ហើយការគ្រប់គ្រងរដ្ឋដោយយកច្បាប់ជាឧបករណ៍ (Rule by Law) កាន់តែមានសន្ទុះខ្លាំងឡើងគួរឱ្យព្រួយបារម្ភ។

បទវិភាគ៖ តើលោក ហ៊ុន សែន កាន់អំណាចបានរហូតមកទល់នឹងបច្ចុប្បន្ននេះតាមរបៀបណា?
មកទល់នឹងឆ្នាំ២០២២ នេះ លោក ហ៊ុន សែន កាន់អំណាចបានជាង ៣៧ឆ្នាំហើយ។ ការដែលលោកអាចកាន់អំណាចបានយូរបែបនេះ គឺមកពីលោក មេដឹកនាំដ៏ឈ្លាសវៃសឹងរកគូរប្រៀបមិនបានមួយរូប ក្នុងចំណោមមេដឹកនាំផ្ដាច់ការទាំងឡាយនៅក្នុងប្រវត្តិសាស្ត្រពិភពលោក។

បទវិភាគ៖ ហេតុអ្វីលោក ហ៊ុន សែន មិនអាចស្វែងរកសន្តិភាពផ្លូវចិត្តឱ្យពលរដ្ឋខ្មែរបាន?
លោក ហ៊ុន សែន ដែលត្រូវបានអ្នកនៅក្នុងជួរគណបក្សប្រជាជនកម្ពុជាចាត់ទុកថាជា ស្ថាបនិកនៃគោលនយោបាយឈ្នះ-ឈ្នះ និងជាអ្នកបញ្ចប់សង្គ្រាម នាំមកនូវសន្តិភាពនៅក្នុងប្រទេសកម្ពុជានោះ កាលពីពេលថ្មីៗនេះ បានសារភាពជាថ្មីថា លោកគ្មានសមត្ថភាពនាំមកនូវសន្តិភាពផ្លូវចិត្តជូនពលរដ្ឋខ្មែរនោះទេ ក្រៅតែពីធានាមិនឱ្យកម្ពុជាមានសង្គ្រាមជាថ្មីទៀត។

បទវិភាគ៖ ហេតុផលដែលបង្ហាញថា ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយ គឺមិនមែនដើម្បីប្រយោជន៍ជាតិ
សេចក្តីព្រាងច្បាប់ស្តីពីការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នជាតិកំពូល ដែលបង្កើតឡើងតាមរយៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុកជាការប្រញាប់។ តើការប្រញាប់ប្រញាល់កែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់សញ្ជាតិខ្មែរតែមួយនេះ ធ្វើឡើងដើម្បីប្រយោជន៍ជាតិ ឬដោយសារគំនុំបុគ្គល និងភាពអត្មានិយមនៃមេដឹកនាំខ្មែរ?

បទវិភាគ៖ តើវៀតណាមអាចប្រជែងឈ្នះចិនអូសទាញកម្ពុជានិងឡាវឱ្យស្និទ្ធនឹងខ្លួនវិញដែរទេ?
ជំនួបប្រជុំកំពូលទល់មុខរវាងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀង ភូជុង (Nguyen Phu Trong) ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisolith) នៅទីក្រុងហាណូយ (Hanoi) កាលពីថ្ងៃទី២៦ ខែកញ្ញា បានធ្វើឱ្យមានការវិភាគផ្សេងៗគ្នា។