ជំងឺ​ភ្នែក​ក្រហម

0:00 / 0:00

គ្រូពេទ្យ​ជំនាញ​សុខភាព​ភ្នែក​ពន្យល់​ថា ការ​យក​ទឹក​ម្លូ និង​ទឹក​នោម មក​លុប​មុខ​នៅ​ពេល​ភ្នែក​កើត​ជំងឺ​ភ្នែក​ក្រហម អាច​បណ្ដាល​ឲ្យ​យើង​ប្រឈម​នឹង​រលាក និង​កើត​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ ដែល​បណ្ដាល​មក​ពី​មេរោគ​ក្នុង​ទឹក​នោម និង​ទឹក​ម្លូ។

ទន្ទឹម​នឹង​នេះ​ដែរ ការ​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​ថ្ងៃ​នៅ​ពេល​កើត​ជំងឺ​ភ្នែក​ក្រហម គឺ​ជា​មធ្យោបាយ​ល្អ​ក្នុង​ការ​ការពារ​ភ្នែក​ពី​ពន្លឺ​ព្រះអាទិត្យ និង​ការពារ​ដី​ហុយ​ចូល​ភ្នែក។

ជំងឺ​ភ្នែក​ក្រហម​ជា​ជំងឺ​ភ្នែក​ម្យ៉ាង​ដែល​ងាយ​កើត​ចំពោះ​ប្រជាជន​កម្ពុជា។ ការ​ងាយ​កើត​ជំងឺ​នេះ ដោយសារ​ការ​រស់នៅ​របស់​ប្រជាជន​យើង​មិន​សូវ​មាន​អនាម័យ​ល្អ​ប្រសើរ ក្នុង​ការ​ថែទាំ​ភ្នែក​ឲ្យ​បាន​ត្រឹមត្រូវ និង​ដោយសារ​តែ​ពួក​គាត់​ឧស្សាហ៍​ញី​ភ្នែក​នៅ​ពេល​រមាស ឬ​មាន​ធូលី​ចូល​ភ្នែក ជាដើម។

១. តើ​មាន​មូលហេតុ​ចម្បង​អ្វី​ខ្លះ ដែល​បង្ក​ឲ្យ​កើត​ជំងឺ​ភ្នែក​ក្រហម?

២. ប្រជាពលរដ្ឋ​កម្ពុជា មាន​ជំនឿ​ថា ជំងឺ​ភ្នែក​ក្រហម​គ្រាន់​តែ​មើល​គ្នា​ក៏​អាច​ឆ្លង​បាន​ដែរ?

៣. ពី​មុន​យើង​សង្កេត​ឃើញ​ថា នៅ​ពេល​ឈឺ​ភ្នែក​ក្រហម ប្រជាជន​ខ្មែរ​យក​ទឹក​ម្លូ និង​ទឹក​នោម​មក​លុប​មុខ ដោយ​គាត់​គិត​ថា អាច​ព្យាបាល​ការ​ឈឺ​ភ្នែក​ក្រហម​បាន។ តើ​ពិត​ឬ​ទេ​ដែល​ថា ជំងឺ​ភ្នែក​ក្រហម​អាច​ព្យាបាល​ជា​ដោយ​ទឹក​ម្លូ និង​ទឹក​នោម?

៤. តើ​ការ​ពាក់​វ៉ែនតា​ខ្មៅ​ការពារ​ភ្នែក​នៅ​ពេល​ដែល​ប្រជាជន​កើត​ជំងឺ​ភ្នែក​ក្រហម ជា​ជម្រើស​ប្រសើរ​សម្រាប់​ការពារ​ភ្នែក​នៅ​ពេល​កើត​ជំងឺ​ភ្នែក​ក្រហម​ឬ​ទេ?

៥. តើ​អាច​ព្យាបាល​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ទៅ​ទិញ​ថ្នាំ​លេប ឬ​ថ្នាំ​បន្តក់​ពី​ឱសថស្ថាន​មក​ប្រើ​ដែរ​ឬ​ទេ?

៦. តើ​ត្រូវ​ធ្វើ​ដូចម្ដេច ដើម្បី​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​ភ្នែក​ក្រហម?

សូម​អញ្ជើញ​លោក​អ្នក​នាង ស្តាប់​កិច្ច​សម្ភាស​របស់ លោក សិរីមុនី ជាមួយ លោក​ចក្ខុ​បណ្ឌិត ហេង ច្រាង ជា​ប្រធាន​គ្លីនិក​ភ្នែក​ប្រសិទ្ធ និង​ជា​ប្រធាន​អគារ​ភ្នែក​នៃ​មន្ទីរ​ព្រះកេតុមាលា ស្ដីពី​ការ​ព្យាបាល​ជំងឺ​ភ្នែក​ក្រហម​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។