ហេតុ​អ្វី​កសិករ​ជ្រើស​យក​ឡ​ជីវឧស្ម័ន​ផលិត​ពី​លាមក​សត្វ​សម្រាប់​ចង្ក្រាន​និង​ចង្កៀង​ហ្គាស?

ឯកសារ​សិក្សា​ស្តីពី​កម្មវិធី​ឡ​ជីវស្ម័ន​ថ្នាក់​ជាតិ​នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​បង្ហាញ​ថា បណ្តាញ​ភ្លើង​អគ្គិសនី​មាន​តែ​នៅ​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ និង​នៅ​តាម​ទី​រួម​ខេត្ត​ខ្លះ​តែប៉ុណ្ណោះ។

នៅ​តាម​ទី​ជនបទ​វិញ គឺ​មាន​គ្រួសារ​ពលរដ្ឋ​ត្រឹម​តែ​៩%​ប៉ុណ្ណោះ ដែល​មាន​ប្រព័ន្ធ​ភ្លើង​អគ្គិសនី​ប្រើប្រាស់ ក្រៅ​ពី​នោះ​គឺ​ប្រើ​អាគុយ​ឬ​ប្រេងកាត ដើម្បី​បំភ្លឺ​ផ្ទះ​សម្បែង​និង​សេចក្តី​ត្រូវការ​ផ្សេងៗ​ទៀត​ក្នុង​គ្រួសារ។ ប៉ុន្តែ​កសិករ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ឡ​ជីវឧស្ម័ន​មាន​ផល​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់​បើ​ធៀប​ទៅ​នឹង​ការ​ប្រើ​ភ្លើង​អគ្គិសនី។

អ្នកនាង កេសរណ្ណីយ្យា សូម​ជូន​សេចក្តី​រាយ​ការណ៍​ជុំវិញ​ប្រការ​នេះ ៖ ស្ដាប់​សំឡេង