ក្តាម​ប្រៃ​សំណព្វ​ចិត្ត

១. អស់​ឱ​ក្តាម​ប្រៃ​សំណព្វ​ចិត្ត រាស្ត្រ​ខ្មែរ​អាណិត​អ្នក​ពេក​ក្រៃ
ក្តាម​កំពង់ឆ្នាំង​ធ្លាប់​ល្បាញ​ល្បី រាស្ត្រ​គ្រប់​សម័យ​ស្ងើច​សរសើរ។

២. ក្តាម​ប្រៃ​អើយ​អ្នក​ខំ​ប្រឹង​ទៀត រាស្ត្រ​មក​ព្រោងព្រាត​ជូន​ដំណើរ
អបអរ​ក្តាម​ប្រៃ​ស្ងើច​សរសើរ ក្តាម​ប្រៃ​ដំណើរ​លឿន​ដូច​ព្រួញ។

៣. ក្តាម​ប្រៃ​បន្ត​តួនាទី ក្តាម​ប្រៃ​សំភី​មិន​រា​រួញ
អ្នក​អុំ​ចិត្ត​មុត​ដូច​អ្នក​ជួញ អុំ​លឿន​ដូច​ព្រួញ​ដណ្ដើម​ជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។