​វេទិកា​អ្នក​ស្ដាប់៖ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​យ៉ាងណា​រឿង​យុត្តិធម៌​សម្រាប់ លោក លិម គិមយ៉ា?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ពិភាក្សា​លើ​ប្រធានបទ៖ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​យ៉ាងណា​រឿង​យុត្តិធម៌​សម្រាប់ លោក លិម គិមយ៉ា?

ដំណើរការ​ផ្លូវ​ច្បាប់ ដើម្បី​វែកមុខ​អ្នក​ពាក់ព័ន្ធ ដែល​ជា​មេ​គំនិត​បញ្ជា​ឱ្យ​បាញ់សម្លាប់ លោក លិម គិមយ៉ា បាន​ជាប់​គាំង​នៅ​ត្រឹម​អាជ្ញាធរ​កម្ពុជា។

ពលរដ្ឋ សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ទន្ទឹង​វិធានការ​របស់​អាជ្ញាធរ​ខ្មែរ​នេះជាង១ខែ​មក​ហើយ ប៉ុន្តែ​រឿង​នេះ​ហាក់​ស្ងាត់​ជ្រងំ។

តើ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​អាច​ធ្វើ​មិន​ដឹង​មិន​ឮ ឬ​មិន​អើពើ​រក​យុត្តិធម៌​ឱ្យ​សព លោក លិម គិមយ៉ា នេះ ឬ​យ៉ាងណា? តើ​អាជ្ញាធរ​អា​ប្រើ​វិធី​ពន្យារពេល ដើម្បី​ឱ្យ​រឿង​នេះ​សាបរលាប​តាម​ពេលវេលា​ដែល​កន្លង​ទៅ​ដែរ​ទេ? តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ទទួល​ខុសត្រូវ​យ៉ាងណា​រឿង​យុត្តិធម៌​សម្រាប់ លោក លិម គិមយ៉ា ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​អ្នកស្រី សុ ជីវី ជាមួយ​លោក ស៊ឹង សែនករុណា ប្រធាន​អង្គការ​លទ្ធិប្រជាធិបតេយ្យ​ខ្មែរ​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​លោក លោក វ៉ន ចាន់ឡូត អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​រាត្រី​ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥៕