ទុន​វិនិយោគ​វិស័យ​សំណង់​មាន​ជាង ៣១ពាន់​លាន​ដុល្លារ​ក្នុង​ពេល ៥ឆ្នាំ

ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល៥ឆ្នាំ​ចុង​ក្រោយ​នេះសម្រេច​បាន​ចំនួន​ជិត២ម៉ឺន​គម្រោង (១៩.៣២២) ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង៣១ពាន់​លាន​ដុល្លារ។ក្នុង​នោះ​ប្រទេស​ចិន​ឈរ​លំដាប់​ទី១នៃ​ការ​វិនិយោគ​ក្នុង​វិស័យ​នេះខណៈ​កូរ៉េ​ខាង​ត្បូង ជប៉ុន និង​ថៃក៏​ជា​ក្រុម​ប្រទេស​ឈាន​មុខ​ក្នុង​ការ​វិនិយោគ​វិស័យ​សំណង់និង​អចលនទ្រព្យ​នៅ​កម្ពុជា​ផង​ដែរ។នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ថ្ងៃ​ទី២៣ សីហា​កន្លង​ទៅ។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថារយៈ​ពេល​ប្រមាណ២០ឆ្នាំ​មក​នេះក្រសួង​បាន​ចេញ​លិខិត​អនុញ្ញាត​ឱ្យ​សាងសង់​ចំនួន​ជាង ៥ម៉ឺន ៧ពាន់​គម្រោង (៥៧.៥៩០) និង​ទុន​វិនិយោគ​សរុប​ជាង ៦៦ពាន់​លាន​ដុល្លារ (៦៦.២០៥) ក្នុង​នោះ​គម្រោង​អាគារ ដែល​មាន​កម្ពស់​ចាប់​ពី៥ជាន់​ឡើង​ទៅ​មាន​ចំនួន​ជាង ២ពាន់ (២.៤៧២) អាគារ។

ទោះជាយ៉ាងណា ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​មាន​មោទនភាព​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​សំណង់​នេះសំណង់​អគារ​តូច​ធំ​ជា​ច្រើន ដែល​មិន​ទាន់​បញ្ចប់​ការ​សាងសង់ ត្រូវ​បាន​គេ​ទុក​ចោល ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ។ ពលរដ្ឋ​ឱ្យ​ដឹង​ថា អាគារ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​វិនិយោគិន​ចិន ដែល​បាន​ជួល​ដី​ពលរដ្ឋ​ខ្មែរ​សម្រាប់​សាងសង់ ប៉ុន្តែ​ពួក​គេ​បាន​បោះបង់​ចោល​ការ​សាងសង់​អគារ​ទាំង​នោះ ក្រោយ​ពី​មាន​ការ​បិទ​អាជីវកម្ម​ល្បែង​អនឡាញ​ខុស​ច្បាប់ និងការរាតត្បាតជំងឺកូវីដ១៩ ក្នុងរយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ៕

Building_construction_left_unfinished_by_Chinese_investors_in_Sihanoukville_080122_Standout_7.jpeg
សំណង់​អគារនេះ​ គឺជា​សំណង់​អគារក្នុង​ចំណោម​សំណង់អគារ​​ច្រើន​ទៀត ដែល​វិនិយោគិន​ចិន​សង់មិនចប់ ហើយ​ទុក​ចោល ​នៅ​ខេត្ត​ព្រះសីហនុ ថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
Building_construction_left_unfinished_by_Chinese_investors_in_Sihanoukville_080122_Standout_9a.jpeg
សំណង់​អគារនេះ គឺជាសំណង់​អគារក្នុង​ចំណោម​អគារ​ច្រើន​ទៀត ដែល​វិនិយោគិន​ចិន​សង់មិនចប់ ហើយ​ទុក​ចោល ​នៅ​ខេត្ត​ព្រះសីហនុ ថតថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។