ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង គឺលោក ពេញ ពណ្ណរាយ សម្រេចលាលែងពីតំណែង។ សេចក្តីជូនដំណឹង ចុះថ្ងៃទី២៩ ខែធ្នូ ផ្ដល់ហេតុផលថា ព្រោះលោក ពេញ ពណ្ណរាយ មានភារកិច្ចត្រូវធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូង។
ប្រធានគណៈកម្មាធិការនាយកនៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅ កូរ៉េខាងត្បូងលោក ស សុខេម ឱ្យអាស៊ីសេរីដឹងថា លោក ពេញ ពណ្ណរាយ ត្រូវចាកចេញពីប្រទេសកូរ៉េខាងត្បូង ព្រោះទិដ្ឋាការការងាររបស់លោកបានផុតកំណត់។ លោកអះអាងថា ចលនារបស់លោកនៅតែបន្តធ្វើការងារធម្មតាទេ។
សេចក្ដីជូនដំណឹង ក៏ឱ្យដឹងដែរថា ពេលនេះ ប្រធានចលនាប្រជាធិបតេយ្យ សង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង សម្រេចជ្រើសរើស ប្រធានស្តីទី គឺលោក ផន ផាន់ណា ដើម្បីដឹកនាំបន្ត និងរង់ចាំរហូតដល់ថ្ងៃធ្វើសមាជ នាពេលខាងមុខដើម្បីជ្រើសរើសប្រធានថ្មី សម្រាប់អាណត្តិថ្មីឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។