បទសម្ភាសន៍​ជុំវិញ​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត

0:00 / 0:00

សមាជិក​សភា​អាមេរិកាំង ២​រូប បាន​បង្កើត​គណៈកម្មាធិការ​សភា​អាមេរិកាំង មួយ​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ជា​សមាជិក​សភា​ដែល​តំណាង​ឲ្យ​ក្រុង​ឡុងប៊ិច និង​សមាជិក​សភា ស្ទីវ ឆាបត់ (Steve Chabot) ប្រកាស​ថា លោក​បាន​បង្កើត​គណៈកម្មាធិការ​សភា​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​សភា​អាមេរិក ទាំង​ពីរ​គណបក្ស ដែល​ចាប់​អារម្មណ៍​ពី​បញ្ហា​កម្ពុជា ដែល​លោក​ចាត់​ទុក​ថា ដែល​កាន់តែ​តានតឹង​ទៅៗ​នោះ។

គណៈកម្មាធិការ​សភា​នេះ ត្រូវ​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Congressional Cambodia Caucus (CCC) ដែល​មាន​ន័យ​ថា គណៈកម្មាធិការ​សភា​នៃ​ក្រុម​អ្នក​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា។

សកម្មជន​ខ្មែរ​ម្នាក់​នៅ​សហរដ្ឋអាមេរិក ជា​អ្នក​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មាធិការ​នេះ​ឡើង គឺ​ប្រធាន​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​ខ្មែរ-​អាមេរិកាំង គឺ​លោក ទូច វិបុល។ លោក ទូច វិបុល មាន​គម្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​កូន​ប្រុស​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ដែល​គ្រោង​ចូលរួម​ការ​ដើរ​ដង្ហែរ​ក្បួន​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​ក្នុង​ទីក្រុង​ឡុងប៊ិច (Long Beach) ទៀត។

សូម​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​លោក ទូច វិបុល និង​លោក កែម ឡី តាម​ខ្សែ​ទូរស័ព្ទ ទាក់ទង​បញ្ហា​ខាង​លើ​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។