សង្គម​ស៊ីវិល និង​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ​បន្ត​ឃ្លាំមើល​សវនាការ​លោក កឹម សុខា

សកម្មជន​គណបក្សប្រឆាំង ដីធ្លី មន្ត្រី​សង្គម​ស៊ីវិល រួម​នឹង​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ផង បន្ត​ឃ្លាំមើល​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៩ ឧសភា នេះ​។​

​នេះ​ជា​សវនាការ​លើក​ទី​៨ របស់​លោក កឹម សុខា នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ ខណៈ​មាន​អ្នកគាំទ្រ​លោក ប្រមាណ ៤០​នាក់​មកពី​បណ្តាល​ខេត្ត​មួយ​ចំនួន​ដូចជា រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពត បន្ទាយមានជ័យ ត្បូងឃ្មុំ កំពង់ស្ពឺ ស្ទឹងត្រែង បាត់ដំបង និង​ខេត្តកំពង់ធំ ជាដើម​ចូលរួម​ឃ្លាំមើល។ សវនាការ​នេះ​ក៏​មាន​ការចូលរួម​ឃ្លាំមើល​ពី​មន្ត្រី​តំណាង​ស្ថានទូត​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក អូស្ត្រាលី និង​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​អង្គការ​លីកាដូ សមាគម​អាដហុក និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជាដើម។

ទោះជា​យ៉ាងណា សមត្ថកិច្ច​បាន​រារាំង​អ្នកគាំទ្រ​លោក កឹម សុខា នៅ​ខាង​មុខ​សាលាឧទ្ធរណ៍ និង​បាន​ប៉ះទង្គិច​សម្ដី​គ្នា​យ៉ាង​ខ្លាំង ប៉ុន្តែ ពុំ​បង្ក​ជា​ហិង្សា​កើតឡើង​នោះ​ទេ​។​

​សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ​...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕