កូនប្រុស​លោក លិម គិមយ៉ា ថា ឃាតកម្ម​លើ​ឪពុក​ជា​រឿង​នយោបាយ​និង​ប្ដេជ្ញា​ស្វែងរក​យុត្តិធម៌

0:00 / 0:00

កូនប្រុស​លោក លិម គិមយ៉ា គឺ​លោក លិម តូម៉ា អះអាង​ជាថ្មី​ថា ឃាតកម្ម​លើ​ឪពុក​របស់​លោក​ជា​រឿង​នយោបាយ។ លោក​ប្ដេជ្ញា​ថា នឹង​ស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់​លោក​ឱ្យ​ខាងតែ​បាន។​

ការ​ប្ដេជ្ញា​ចិត្ត​បែបនេះ ធ្វើ​ឡើង​នៅក្នុង​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា នៅ​សង្កាត់​គ្រេតី (Creteil) ជាយក្រុង​ប៉ារីស នៅ​រសៀល​ថ្ងៃទី​៣ កុម្ភៈ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព​លោក លិម គិមយ៉ា ឱ្យ​ដឹង​ថា កូនប្រុស​លោក លិម គិមយ៉ា និង​ភរិយា​របស់​លោក​នឹង​ជំរុញ​ទៅ​តុលាការ​ថៃ និង​បារាំង​បន្ថែម​ទៀត​ដើម្បី​ឱ្យ​តុលាការ​ទាំងពីរ​បន្ត​នីតិវិធី​ស្វែងរក​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក គិម យ៉ា ឱ្យ​កាន់តែ​ឆាប់។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក សម រង្ស៊ី អំពី​បញ្ហា​នេះ​ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។