សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា សេង ធារី ​ភ្លាមៗ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​

សមត្ថកិច្ច​ចាប់​ខ្លួន​កញ្ញា​ សេង ធារី អ្នកជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ ភ្លាម​នៅ​ថ្ងៃ​ទី​១៤​ ខែ​​មិថុនា ក្រោយ​តុលាការ​ប្រកាស​សាលក្រម​ថា​ កញ្ញា​មាន​ទោស​នៃ​បទ​ចោទ​រួម​គំនិត​ក្បត់​ ក្នុង​សំណុំរឿង​វិល​ចូល​ស្រុក​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ឆ្នាំ​២០១៩។ តុលាការ​កាត់​ទោស​ឲ្យ​កញ្ញា​ ជាប់​ពន្ធនាគារ​៦​ឆ្នាំ។

មុន​ពេល​ចាប់​ខ្លួន​នេះ​ កញ្ញា សេង ធារី និយាយ​ថា កញ្ញា​ ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជាប់​ពន្ធនាគារ​ ដោយ​កញ្ញា​ បាន​កោរ​សក់ ការពារ​កើត​ចៃ ហើយ កញ្ញា សេង ធារី ធ្លាប់​បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ ដើម្បី​ចូល​គុក ដោយ​មិន​ខ្លាច​ញញើត​នោះ​ឡើយ ក្នុង​ថ្ងៃ​ប្រកាស​សាលក្រម​ក្នុង​សំណុំរឿង​កញ្ញា​​នៅ​ពេល​នេះ។

មេធាវី​ការពារ​ក្ដី​កញ្ញា សេង ធារី លោក​ ជួង ជូងី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ លោក​​នឹង​ទៅ​ជួប​កញ្ញា​ សេង ធារ​ នៅ​ពន្ធនាគារ​ រៀបចំ​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​ការ​ចាប់​ខ្លួន​នេះ។​
លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅពី​កញ្ញា​ សេង ធារី​ សកម្មជន​​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ ក៏​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឲ្យ​ជាប់​ទោស​ក្នុង​សំណុំរឿង​ ''​រួមគំនិត​ក្បត់​" និង​"​ញុះញង់​ ដែល​ត្រូវ​ជាប់​ទោស​ពី ៥​ឆ្នាំ​ ៦​ឆ្នាំ​ និង​៨​ឆ្នាំ​ ដែរ។

ទស្សនា​វីដេអូ​បន្ថែម​ជុំវិញ​ព្រឹត្តិការណ៍​នេះ​ដូច​តទៅ...

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។