សហរដ្ឋអាមេរិកបន្តអំពាវនាវឱ្យអាជ្ញាធរកម្ពុជាស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត កែម ឡី ឱ្យបានពេញលេញនិងប្រកបដោយតម្លាភាព។ ការអំពាវនាវនេះ ធ្វើឡើងក្នុងខួបគម្រប់៦ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី ស្របពេលដែលអាជ្ញាធរកម្ពុជានៅតែបរាជ័យមិនអាចវែកមុខរកឃាតកនិងអ្នកពាក់ព័ន្ធពិតប្រាកដយកមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិធម៌ជូនក្រុមគ្រួសារនិងសង្គមកម្ពុជាបាននៅឡើយ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក ផាទ្រីក ម័រហ្វី (Patrick Murphy) សរសេរសារនៅលើទំព័រទ្វីតធ័ររបស់លោកកាលពីថ្ងៃទី១០ ខែកក្កដា ថា យើងចូលរួមជាមួយប្រជាជនកម្ពុជាចងចាំបណ្ឌិត កែម ឡី ជាអ្នកវិភាគនិងជាអ្នកជំនាញវេជ្ជសាស្ត្រដែលត្រូវបានឃាតកបាញ់សម្លាប់នៅថ្ងៃទី១០ ខែកក្កដា កាលពី៦ឆ្នាំមុន។
លោក ផាទ្រីក ម័រហ្វី គូសបញ្ជាក់ថា ជាថ្មីម្តងទៀត យើងអំពាវនាវឱ្យអាជ្ញាធរកម្ពុជាធ្វើការស៊ើបអង្កេតចំពោះករណីឃាតកម្មនេះឱ្យបានពេញលេញនិងប្រកបដោយតម្លាភាព៕
We join the Cambodian people in remembering Dr. Kem Ley, the highly respected analyst and physician who was assassinated six years ago today. We again call on authorities to conduct a full and transparent investigation into his killing.
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។