សហរដ្ឋអាមេរិក ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦សែនដុល្លារ សម្រាប់ការឆ្លើយតបនឹងគ្រោះទឹកជំនន់នៅកម្ពុជា។ ការផ្តល់ជំនួយមនុស្សធម៌នេះ ធ្វើឡើងតាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដល់ពលរដ្ឋចំនួនជិត ៤ពាន់គ្រួសារ។
ជំនួយមនុស្សធម៌នេះ គឺជាជំនួយបន្ថែមទៅលើទឹកប្រាក់ ១សែនដុល្លារ ដែលសហរដ្ឋអាមេរិក បានផ្ដល់ជំនួយដំបូងដល់អង្គការនេះ បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាមនៅកម្ពុជា ដើម្បីចែកចាយស្បៀងជាបន្ទាន់ដល់ពលរដ្ឋជាង ២ពាន់៥រយ គ្រួសារ ក្នុងតំបន់រងគ្រោះខ្លាំងជាងគេក្នុងខេត្តពោធិ៍សាត់។
ឯកអគ្គរដ្ឋទូតអាមេរិក លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) មានប្រសាសន៍ថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយសង្គ្រោះបន្ថែមទៀត ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍រងគ្រោះដោយសារទឹកជំនន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។