សាច់​ញាតិ​និង​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ​ដែល​រង​ការ​ចោទ​ថា​បើក​ឡាន​បុក​មន្ត្រី​ច្រក​ប៉ោយប៉ែត​តវ៉ា​បិទ​ផ្លូវ

0:00 / 0:00

អាជ្ញាធរ​ហៅ​តំណាង​ក្រុម​អ្នក​តវ៉ា​ចំនួន ៥​នាក់​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​តវ៉ា​នៅ​ថ្ងៃ​ក្រោយ​ទៀត កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ធ្នូ។ ក្រុម​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ប្រមាណ ៥០​នាក់ តវ៉ា​បិទ​ផ្លូវ​ច្រក​ទ្វារ​អន្តរជាតិ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ឌិន ពុទ្ធី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២២ ធ្នូ លោក ឌិន ពុទ្ធី បាន​រោទ៍​ម៉ាស៊ីន​ឡាន រួច​បើក​បុក​នាយ​រង​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ ធ្វើ​ឲ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​សន្លប់​បាត់​ស្មារតី ខណៈ​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៅ​គល់​ស្ពាន​ច្រក​ទ្វារ​ក្រុង​ប៉ោយប៉ែត។ ប៉ុន្តែ​អ្នក​គាំទ្រ​លោក ឌិន ពុទ្ធី អះអាង​ថា ឡាន​របស់​លោក ឌិន ពុទ្ធី មិន​បាន​បើក​បុក​មន្ត្រី​ប៉ូលិស​នោះ​ទេ។

សូម​ស្ដាប់​ព័ត៌មាន​ពិស្ដារ!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។