ប័ណ្ណសារព័ត៌មាន

សមាគមខ្មែរកម្ពុជាក្រោម ស្នើឱ្យមេដឹកនាំកំពូលៗ របស់កម្ពុជា លើកឡើងបញ្ហារំលោភសិទ្ធិពលរដ្ឋខ្មែរក្រោម ទៅកាន់ប្រធានាធិបតីថ្មីរបស់វៀតណាម
សមាគមខ្មែរកម្ពុជាក្រោម បានដាក់ញត្តិទៅកាន់ក្រុមមេដឹកនាំកំពូលៗ របស់កម្ពុជាឱ្យលើកឡើងពីបញ្ហាការរំលោភសិទ្ធិមនុស្ស លើពលរដ្ឋខ្មែរក្រោម នៅចំពោះមុខប្រធានាធិបតីថ្មីរបស់វៀតណាមលោក តូ ឡឹម ដែលនឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងសប្ដាហ៍នេះ។

ជនភៀសខ្លួនខ្មែរក្រោមមួយចំនួនមានជីវភាពកាន់តែដុនដាបដោយសារជាប់ផុងនៅប្រទេសថៃច្រើនឆ្នាំ
ជនភៀសខ្លួនខ្មែរក្រោមមួយចំនួននៅប្រទេសថៃ មានជីវភាពកាន់តែដុនដាប ខណៈពួកគាត់ជាប់ផុងនៅទីនោះអស់ជាច្រើនឆ្នាំ ព្រោះអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននៅបាងកក មិនទាន់មានប្រទេសទីបីទទួលយកពួកគាត់។ សង្គមស៊ីវិលថា រដ្ឋាភិបាលវៀតណាម នៅតែធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរក្រោម ធ្វើឲ្យខ្មែរក្រោមបង្ខំចិត្តភៀសខ្លួនចេញពីស្រុកកំណើតរបស់ខ្លួន។

សហព័ន្ធខ្មែរកម្ពុជាក្រោមប្រារព្ធខួប ២១ឆ្នាំនៃការបង្កើត វិទ្យុសំឡេងកម្ពុជាក្រោម (VOKK)
សហព័ន្ធខ្មែរកម្ពុជាក្រោម បានបង្កើតវិទ្យុ និងសារព័ត៌មាន តាមបណ្ដាញអ៊ិនធឹណិត ដើម្បីផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋខ្មែរក្រោម កំពុងរស់នៅលើទឹកដីកំណើត។ ក្រៅពីផ្តល់ព័ត៌មានពិតដល់ពលរដ្ឋខ្មែរក្រោម សារព័ត៌មានតាមបណ្ដាញអ៊ិនធឹណិតនេះ ក៏កំពុងដើរតួនាទីយ៉ាងសំខាន់ ជម្រាបព័ត៌មានជូនសហគមន៍អន្តរជាតិឲ្យដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជាក្រោម។

អង្គការ UNPO ប្ដេជ្ញាតស៊ូមតិទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេច
អង្គការតំណាងប្រជាជាតិគ្មានអ្នកតំណាង ហៅកាត់ថា យូ.អិន.ភី.អូ (UNPO) ប្ដេជ្ញាសហការនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីធ្វើការតស៊ូមតិនៅអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ដើម្បីទាមទាររដ្ឋាភិបាលវៀតណាមឲ្យទទួលស្គាល់ ខ្មែរក្រោម ជាជនជាតិដើម និងផ្តល់សិទ្ធិស្វ័យសម្រេចដោយខ្លួនឯងនៅថ្ងៃអនាគត។

ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមប្ដេជ្ញាយកជីវិតប្ដូរ ដើម្បីការពារដើមគគីរ
ព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមបានលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរវៀតណាម ដែលប៉ុនប៉ង កាប់យកដើមគគីរ ដែលមានអាយុកាលជាង ៧០០ឆ្នាំ ជាកេរ្តិ៍ដំណែលរបស់វត្តមង្គលបុរីទ្រនុំសេក ខេត្តលង់ហោរ។ សហព័ន្ធខ្មែរក្រោម ចោទវៀតណាមថា មានបំណងចង់បំបាត់ពូជសាសន៍ខ្មែរក្រោម តាមរយៈការបំផ្លាញសម្បត្តិវប្បធម៌ខ្មែរក្រោម។

យុវជនខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមបន្តពាក់អាវយឺត អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម
យុវជនខ្មែរក្រោមអំពាវនាវឲ្យពលរដ្ឋខ្មែរក្រោមបន្តពាក់អាវយឺត ដែលមានពាក្យថា អបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧៣ឆ្នាំ ដើម្បីលើកស្ទួយសិទ្ធិជនជាតិដើម។ ការអំពាវនាវនេះ ធ្វើឡើងដោយសារតែអាជ្ញាធរវៀតណាម បានចោទប្រកាន់យុវជនខ្មែរក្រោម ពីបទក្បត់ជាតិ ដោយសារតែពួកគេ ពាក់អាវយឺតនេះ។

សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម ដែលធ្វើបាបយុវជនខ្មែរក្រោម
សហព័ន្ធ និងយុវជនខ្មែរកម្ពុជាក្រោមថ្កោលទោសអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលបានគំរាមកំហែងមិនឲ្យយុវជនខ្មែរក្រោម ធ្វើសកម្មភាពប្រមូលផ្ដុំថវិកា និងគាំទ្រ ការសាងសង់សាលាឆទានមួយ ដើម្បីឲ្យខ្មែរក្រោមអាចប្រតិបត្តិព្រះពុទ្ធសាសនាបាន។

សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការប្រឆាំងការរំលោភសិទ្ធិជនជាតិដើមសម្រាប់ឆ្នាំ២០២២
សហព័ន្ធខ្មែរកម្ពុជាក្រោមបន្តធ្វើយុទ្ធនាការទាមទារសិទ្ធិសម្រេចវាសនាដោយខ្លួនឯង និងប្រឆាំងការរំលោភសិទ្ធិជនជាតិដើម ដែលបង្កឡើងដោយរដ្ឋាភិបាលវៀតណាម នៅឆ្នាំ២០២២ នេះ។ សហព័ន្ធសង្កេតឃើញថា កាលពីឆ្នាំ២០២១ កន្លងទៅ ករណីរំលោភសិទ្ធិ និងចាប់ខ្លួនពលរដ្ឋខ្មែរក្រោមដាក់ពន្ធនាគារ មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ នៅពេលពិភពលោក កំពុងជាប់រវល់ដោះស្រាយវិបត្តិជំងឺកូវីដ (Covid-19)។