នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី២៩ ខែតុលានេះ នឹងពិភាក្សាលើប្រធានបទ៖ តើនឹងមានផលវិបាកអ្វីខ្លះ បើរដ្ឋាភិបាលនៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់?
ក្រោយសម្រេចមហិច្ឆតាផ្ទេរអំណាចតពូជ រដ្ឋាភិបាលឪ និងកូនត្រកូល «ហ៊ុន» មិនបានបង្អែបង្អង់ ឬបន្ធូរដៃយុទ្ធនាការបង្ក្រាបជាប្រព័ន្ធមកលើក្រុមអ្នករិះគន់ឡើយ ជាពិសេសពលរដ្ឋនៅក្រៅស្រុក។
កាន់តែធ្ងន់ធ្ងរជាងនេះទៀត រដ្ឋាភិបាលដែលមានឪនាយករដ្ឋមន្ត្រី និងជាអតីតកម្មាភិបាលខ្មែរក្រហម គឺលោក ហ៊ុន សែន ជាអ្នកដឹកមុខនោះ ក៏កំពុងឈានទៅអនុវត្តតាមទ្រឹស្ដី «ជីកស្មៅជីកទាំងឫស» ឬ «កូនក្បត់សម្លាប់ដល់ឪ ឪក្បត់សម្លាប់ដល់កូន» មិនខុសពីសម័យខ្មែរក្រហមឡើយ។ នោះគឺការធ្វើទុក្ខបុកម្នេញ ឬចាប់សមាជិកក្រុមគ្រួសារនៅក្នុងស្រុករបស់ក្រុមអ្នករិះគន់ ធ្វើជាចំណាប់ខ្មាំងឱ្យចុះចូលជាមួយគណបក្សកាន់អំណាច។
តើនឹងមានផលវិបាកអ្វីខ្លះ បើរដ្ឋាភិបាលនៅតែបង្កើនយុទ្ធនាការគាបសង្កត់ឆ្លងដែនប្រឆាំងនឹងក្រុមអ្នករិះគន់?
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក មាន ឫទ្ធិ ជាមួយអ្នកស្រី មាស ភារ៉ា ប្រធានបណ្ដោះអាសន្នចលនាសង្គ្រោះជាតិប្រចាំប្រទេសជប៉ុន និងអ្នកស្រី ធឹត គឹមហ៊ុន ប្រធានកិច្ចការស្ត្រីគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ដែលបានជជែកពិភាក្សាអំពីរឿងនេះ នៅក្នុងនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤៕