​វេទិកា​អ្នក​ស្ដាប់​៖ តើ​គម្រោង​ហែ​កឋិន​ដ៏​ធំ ផ្ដួចផ្ដើម​ដោយ​លោក ហ៊ុន សែន ទៅ​ទឹកដី​កម្ពុជា​ក្រោម អាច​សម្រួល​បរិយាកាស​តានតឹង​ក្នុង​ការ​គោរព​ព្រះពុទ្ធសាសនា​របស់​ខ្មែរ​ក្រោម​ដែរ ឬ​យ៉ាង​ណា?

0:00 / 0:00

នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី នៅ​យប់​ថ្ងៃសុក្រ ទី១១ ខែតុលា​ បាន​ពិភាក្សា​លើ​ប្រធានបទ​អំពី​គម្រោង​ហែ​កឋិន​ដ៏​ធំ ផ្ដួចផ្ដើម​ដោយ​លោក ហ៊ុន សែន ទៅ​ទឹកដី​កម្ពុជា​ក្រោម។

លោក ហ៊ុន សែន ប្រកាស​ថា ទី​បំផុត សុបិន​រយៈ​ពេល ១២ឆ្នាំ​របស់​លោក នឹង​លេច​ចេញ​ជា​ការ​ពិត​នៅ​ដើម​ខែវិច្ឆិកា​នេះ​ហើយ។ សុបិន ដែល​មាន​រយៈ​ពេល​ជាង ១០ឆ្នាំ​របស់​លោក ហ៊ុន សែន នោះ​គឺ ការ​ដង្ហែ​អង្គ​កឋិន​មួយ ទៅ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម។

ការ​រៀបចំ​បុណ្យ​កឋិន ទៅ​វត្ត​ខ្មែរ​ក្រោម​នេះ ធ្វើ​ឡើង​ក្នុង​បរិយាកាស​មួយ ដែល​អាជ្ញាធរ​វៀតណាម​បន្ត​គាបសង្កត់​សិទ្ធិ​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ជនជាតិ​ខ្មែរ​ក្រោម យ៉ាង​ធ្ងន់ធ្ងរ។ ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ច្រើន​អង្គ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

តើ​សកម្មភាព​ដង្ហែ​កឋិន​ដ៏​ធំ ដែល​ផ្ដួចផ្ដើម​ដោយ​លោក ហ៊ុន សែន នេះ អាច​សម្រួល​បរិយាកាស​តានតឹង​ក្នុង​ការ​គោរព​ព្រះពុទ្ធសាសនា របស់​ខ្មែរ​ក្រោម​ដែរ​ឬ​យ៉ាង​ណា?

តើ​ពលរដ្ឋ​ខ្មែរ​ក្រោម ព្រម​ទាំង​ព្រះសង្ឃ​ខ្មែរ​ក្រោម មាន​ទស្សនៈ​បែប​ណា​ដែរ ចំពោះ​ព្រឹត្តិការណ៍​ដ៏​លេចធ្លោ នៃ​ចុង​ឆ្នាំ២០២៤ នេះ?

សូម​លោក​អ្នក​នាង​ចុច​ស្ដាប់​សំឡេង នៃ​កិច្ច​ពិភាក្សា​រវាង​លោក ជុន ច័ន្ទបុត្រ ជាមួយ​ព្រះភិក្ខុ ធីធី ធម្មោ ព្រះចៅអធិការវត្ត លោក សឺន ជុំជួន អនុប្រធាន​សមាគម​ខ្មែរកម្ពុជា​ក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ និង​លោក ថាច់ ង៉ា សកម្មជនខ្មែរក្រោម ដែល​បាន​ជជែក​ពិភាក្សា​អំពី​រឿង​នេះ កាល​ពី​យប់​ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤៕