នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ទី២២ ខែមីនា ជជែកពិភាក្សាលើប្រធានបទទាក់ទងនឹងការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរវៀតណាម លើសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម។
វាគ្មិន៖ ជាមួយព្រះតេជ្រះគុណ សឺន យ៉ឹងរតនា និងលោក សឺន ជុំជួន
អ្នកសម្របសម្រួល៖ លោក ជុន ច័ន្ទបុត្រ
សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសតុលាការវៀតណាមភ្លាមៗ ដែលបានកាត់ទោសសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោម ២នាក់ឲ្យជាប់ពន្ធនាគារពី ៣ឆ្នាំ កន្លះ ទៅ ៤ឆ្នាំ កាលពីថ្ងៃទី២០ មីនា។
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃសុក្រ ទី២២ ខែមីនា បានជជែកបន្ថែមលើរឿងនេះ ថា « តើ ហេតុអ្វីបានជាអាជ្ញាធរវៀតណាមបន្តចាប់ខ្លួនសកម្មជនខ្មែរកម្ពុជាក្រោមដាក់ពន្ធនាគារជាបន្តបន្ទាប់ ?» « តើ ខ្មែរក្រោមនៅជុំវិញពិភពលោកនឹងធ្វើយុទ្ធនាការអ្វីខ្លះ ដើម្បីតបនឹងការធ្វើទុក្ខបុកម្នេញរបស់វៀតណាមនេះ ?»
សូមលោកអ្នកនាងចុចស្ដាប់សំឡេង នៃកិច្ចពិភាក្សារវាងលោក ជុន ច័ន្ទបុត្រ ជាមួយព្រះតេជ្រះគុណ សឺន យ៉ឹងរតនា ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោម និងលោក សឺន ជុំជួន អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ នៅនាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០២៤។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។