ក្រោយពីបដិសេធសព្វបែបយ៉ាងថាមិត្តដែកថែបចិន (China) មិនបានសាងសង់មូលដ្ឋានកងទ័ពជើងទឹកសម្រាប់បម្រើឱ្យវិស័យយោធារបស់ខ្លួននៅកំពង់ផែកងទ័ពជើងទឹករាមរួចមក ឥឡូវនេះ កម្ពុជាបែរជាអះអាងថា កងទ័ពចិននឹងមិនមានសិទ្ធិផ្តាច់មុខក្នុងការប្រើប្រាស់ទីតាំងមូលដ្ឋានកងទ័ពរបស់ខ្លួននៅឯឈូងសមុទ្រថៃឡើយ។
សហរដ្ឋអាមេរិក និងប្រទេសមហាអំណាចដទៃទៀតក្នុងតំបន់ បានលើកឡើងពីការព្រួយបារម្ភជាបន្តបន្ទាប់ជុំវិញការណ៍ដែលចិនទទួលបានទីតាំងមូលដ្ឋានកងទ័ពជើងទឹកជាលើកដំបូងរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសមុទ្រចិនខាងត្បូង។
ក្រៅពីនេះ ក៏មានការលើកឡើងនូវកង្វល់នានាដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អាចនឹងកាត់អធិបតេយ្យកម្ពុជាបន្ថែមទៀត ទៅឱ្យដៃគូដ៏មានឥទ្ធិពលលើសលុបរបស់លោក គឺមិត្តដែកថែបចិន ដែលនឹងមិនឆ្លើយ «បដិសេធ» ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។