បុរសខ្លាំង​​ជឿ​​អបិយ​ជំនឿ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កែតម្រូវ​ថ្ងៃខែកំណើត​របស់លោក ពី​ថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ មកជា​ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។

លោក ហ៊ុន សែន និយាយថា លោក​ធ្វើបែបនេះ ​គឺដើម្បី​កែកំហុស​កាលពី​សម័យ​សង្គ្រាម។ ក៏ប៉ុន្តែ ក្រុមអ្នករិះគន់​និយាយថា ការណ៍​ដែល​បុរសខ្លាំង​ហាក់​មាន​ជំនឿ​ស៊ុប​លើ​អបិយជំនឿ សម្រេចកែ​ថ្ងៃខែ​កំណើត​របស់​លោក​ពីឆ្នាំថោះ​ទៅជា​ឆ្នាំរោង​វិញបែបនេះ គឺដោយសារតែឆ្នាំ​រោង​ត្រូវគេ​ជឿថា​ ជាឆ្នាំ​ដែល​ផ្តល់នូវ​ភាពចម្រុងចម្រើន​និង​មាន​ជោគវាសនា​ល្អ​តាម​ក្បួន​តម្រាសាស្ត្រ​បុរាណ​ចិន។

សេចក្តីរាយការណ៍​មួយចំនួនទៀត លើកឡើងថា លោក ហ៊ុន សែន ប្តូរ​ថ្ងៃខែឆ្នាំកំណើត​របស់លោកដូច្នេះ គឺ​ក្រោយពី​មរណភាព​របស់​បងប្រុស​លោក​កាលពីពេល​ថ្មីៗនេះ ដោយសារតែ​លោក​ភ័យខ្លាច​ថា ថ្ងៃខែឆ្នាំកំណើត​ចាស់​របស់លោក អាច​ជាមូលហេតុ​បណ្តាល​ឱ្យ​បងប្រុសរបស់​លោក​ទទួលមរណភាព​ដោយសារតែ​ឆុង​រាសី​ផ្អែកតាម​ក្បួន​តម្រាសាស្ត្រ​របស់ចិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លួនឯង​បាន​និយាយថា ថ្ងៃខែឆ្នាំកំណើត​ចាស់​របស់​លោក​ឆុងគ្នា​នឹង​ថ្ងៃខែឆ្នាំកំណើត​របស់​បងប្រុសលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។