ព្រៃ​ឡង់​ក្នុង​ខេត្ត​ស្ទឹងត្រែង​រង​ការ​កាប់​បំផ្លាញ

ព្រៃ​ឡង់​នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​រង​ការ​បំផ្លាញ​យ៉ាង​ដំណំ ដោយ​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ដែល​កំពុង​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​អាស្រ័យ​ផល​លើ​ធនធាន​ធម្មជាតិ។ ប៉ុន្តែ​អភិបាល​ខេត្ត​និយាយ​ថា ការ​ដែល​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​នោះ មិន​ស្ថិត​ក្នុង​តំបន់​ព្រៃ​ឡង់​ឡើយ ដែល​ផ្ទុយ​ស្រឡះ​ពី​ការ​អះអាង​របស់​ពលរដ្ឋ​ដែល​ថា​ចំ​លើ​តំបន់​ដី​ព្រៃ​ឡង់​នោះ។ ឈើ​ក្នុង​ព្រៃ​ឡង់ ត្រូវ​បាន​គេ​កាប់​ដេក​ដួល​ពេញ​ដី​ព្រៃ ខ្លះ​ត្រូវ​ពលរដ្ឋ​ដុត​ចោល​ឆេះ​ឆួល​ពេញ​ព្រៃ ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​កាប់​រាន​ដើម្បី​យក​ដី​ធ្វើ​ចម្ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។