គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) ជំរុញឲ្យរដ្ឋបាលប្រធានាធិបតី (Joe Biden) ដាក់ប្រទេសវៀតណាមក្នុងបញ្ជីប្រទេសគួរឲ្យបារម្ភផ្នែករំលោភសិទ្ធិសាសនា។
សំណើនេះធ្វើឡើងបន្ទាប់គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិករកឃើញថា វៀតណាមបន្តធ្វើទុក្ខបុកម្នេញព្រះសង្ឃឯករាជ្យខ្មែរក្រោម។ បច្ចុប្បន្នអាមេរិកដាក់ប្រទេសវៀតណាម ជាប្រទេសតាមដានពិសេសផ្នែករំលោភសិទ្ធិសាសនា។
គណៈកម្មការសេរីភាពអន្តរសាសនារបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USCIRF) ជាស្ថាប័នឯករាជ្យ មានតំណាងមកពី ពីរគណបក្ស និងជាគណៈកម្មការសហព័ន្ធរដ្ឋាភិបាលអាមេរិកបង្កើតឡើង កាលពីឆ្នាំ១៩៩៨ ដើម្បីឃ្លាំមើលសិទ្ធិសេរីភាពសាសនាជាសកល និងជំនឿប្រតិបត្តិសាសនានៅក្រៅប្រទេស។
ស្ថាប័ននេះប្រើប្រាស់ស្តង់ដារកម្រិតអន្តរជាតិ ដើម្បីឃ្លាំមើលការរំលោភសិទ្ធិសាសនាសកលលោក និងផ្ដល់អនុសាសន៍បង្កើតគោលនយោបាយឲ្យប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសភាអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។