អាជ្ញាធរ​ក្រុងភ្នំពេញ​ឃាត់​ខ្លួន​កូនស្រី​សកម្មជន​បឹងកក់ លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី

សកម្មជន​ដីធ្លី​នៅ​តំបន់បឹងកក់ លោកស្រី អេង សុខា ដែល​ជា​កូនស្រី​របស់​លោកស្រី ង៉ែត ឃុន ហៅ​យាយ​ម៉ាំមី ត្រូវ​បាន​សមត្ថកិច្ច​ក្រុងភ្នំពេញ​បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃ​ទី៣១ ខែមករា ក្រោយ​លោកស្រី ផ្សាយ​ផ្ទាល់ ឬ Live តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​រិះគន់​តុលាការ ដែល​កាត់​ក្ដី​ដោយ​អយុត្តិធម៌​លើ​សំណុំរឿង​ម្ដាយ​របស់​លោកស្រី គឺ​លោកស្រី ង៉ែត ឃុន។

មន្ត្រី​សិទ្ធិមនុស្ស​ថា ការ​លើក​ឡើង​របស់​លោកស្រី អេង សុខា ជា​សេរីភាព​បញ្ចេញ​មតិ ខណៈ​ប្រព័ន្ធ​តុលាការ​កម្ពុជា​រង​ការ​រិះគន់​ថា ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច និង​កំពុង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ពលរដ្ឋ និង​បក្ស​ប្រឆាំង។