អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ក្លាយ​ជា​អគ្គលេខាធិការ​អាស៊ាន​អាណត្តិ​ទី១៣

នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១ នេះ សមាជិក​អាស៊ាន​ទាំង​អស់​បាន​ពិភាក្សា​គ្នា​ពី​ការ​ផ្ទេរ​តំណែង​អគ្គលេខាធិការ​អាស៊ាន។

លោក សុរិន្ទ ពិតសុវណ្ណ (Surin Pit suwan) សញ្ជាតិ​ថៃ ដែល​កាន់​តំណែង​ជា​អគ្គលេខាធិការ​អាស៊ាន​អាណត្តិ​ទី១២ នឹង​ត្រូវ​ផុត​អាណត្តិ​នៅ​ចុង​ឆ្នាំ​២០១២ នេះ។

រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កៅ គឹមហួន នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ពេល​កន្លង​ទៅ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​បូក​៣ បាន​សម្រេច​ជ្រើស​រើស​យក​បេក្ខភាព​មន្ត្រី​ការ​បរទេស​ប្រទេស​វៀតណាម ជា​អគ្គលេខាធិការ​អាស៊ាន ដើម្បី​ដាក់​ជូន​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​សម្រេច នៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១។

ស្រប​តាម​ការ​គ្រោង​ទុក លោក ឡេ លួងមិញ (Le loungMinh) ដែល​ជា​អតីត​អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ត្រូវ​បាន​អង្គ​ប្រជុំ​កំពូល​អាស៊ាន​បូក​៣ កាល​ពី​ថ្ងៃ​ទី២០ វិច្ឆិកា ជ្រើស​រើស​ជា​អគ្គលេខាធិការ​អាស៊ាន​ក្នុង​អាណត្តិ​ទី១៣ នឹង​បន្ត​ដឹកនាំ​ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។