0:00 / 0:00
អង្គការសិទ្ធិមនុស្សលីកាដូរកឃើញថា គិតពីចុងឆ្នាំ២០១៩ មកដល់បច្ចុប្បន្ននេះ មានពលរដ្ឋខ្មែរជិត ២០០នាក់ហើយ ដែលរងការចោទប្រកាន់ និងចាប់ដាក់គុកពីបទញុះញង់។ អង្គការសិទ្ធិមនុស្សនេះ និងក្រុមសង្គមស៊ីវិលឯទៀត បានទទូចឱ្យមានការធ្វើវិសោធនកម្ម ឬកែលម្អបទបញ្ញត្តិនានា ទាក់ទងនឹងបទញុះញង់ ដើម្បីជៀសវាង កុំឱ្យអាជ្ញាធរ និងតុលាការបកស្រាយបទញុះញង់ខុស ឬបកស្រាយដោយលម្អៀង បណ្ដាលឱ្យមានការចាប់មនុស្ស ដែលបញ្ចេញមតិស្របច្បាប់ ដាក់ពន្ធនាគារ។
សូមអញ្ជើញលោកអ្នកនាងចុចស្ដាប់សំឡេងនៃបទសម្ភាសន៍របស់លោក ជី វិតា ជាមួយ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ និងលោកមេធាវី គង់ សំអុន អំពីរឿងនេះដូចតទៅ៖